បណ្ណាល័យ

នេះជាបន្ទប់បណ្ណាល័យដ៏តូចមួយ ដែលខ្ញុំបានប្រមូលចងក្រង និងរក្សាទុកនូវឯកសារមួយចំនួន ដែលខ្ញុំបានអាន ស្រាវជ្រាវ និងប្រើប្រាស់កើតជាប្រយោជន៍រួចមកហើយ មិនថាចំពោះតែការសិក្សា ការងារ ការដោះស្រាយបញ្ហាជីវិតរស់នៅប្រចាំថ្ងៃ ឬការអភិវឌ្ឍចំណេះដឹងផ្ទាល់ខ្លួននោះទេ។ បន្ថែមពីនេះ ខ្ញុំសង្ឃឹមថា វាអាចនឹងកើតជាប្រយោជន៍សម្រាប់ មិត្តអ្នកអាន ដូចគ្នាដែរ។

ដូចយើងដឹងហើយថា ការសិក្សារៀនសូត្រវាកើតឡើងពេញមួយជីវិតរបស់យើង​ ពោលគឺរាល់ពេលដែលយើងឈ្វេងយល់ សួរសំណួរ អានសៀវភៅ ឬរៀនពីបទពិសោធន៍ដែលយើងជួបប្រទះក្នុងជីវិតរស់នៅ សុទ្ធសឹងជាមេរៀន និងចំណេះដឹងនៃជីវិត។ ដូច្នេះ ការអភិវឌ្ឍចំណេះដឹង វាជារបៀបដែលយើងទទួលបានព័ត៌មាន ជំនាញ តម្លៃ និងការយល់ដឹងអំពីពិភពលោកនៅជុំវិញខ្លួន។ ការអប់រំនេះ មិនត្រូវបានកំណត់ចំពោះតែក្នុងសាលារៀន និងថ្នាក់រៀននោះទេ។ បណ្ណាល័យមួយនេះ វាបានគាំទ្រខ្ញុំក្នុងការរៀនសូត្រនូវគ្រប់ទីកន្លែង គ្រប់ពេលវេលា៕

តាមរយៈការសិក្សានៅសកលវិទ្យាល័យ និងការប្រកបវិជ្ជាជីវៈការងារ កន្លងមកនេះ ខ្ញុំបានចងក្រងឯកសារសិក្សាស្រាវជ្រាវ ឯកសារកិច្ចការសាលា មួយចំនួនដែរ។ ការចែករំលែកនេះ ខ្ញុំសង្ឃឹមថាវានឹងកើតជាប្រយោជន៍សម្រាប់សាធារណៈបាន។

ច្បាប់ គឺជាចំណេះដឹងមូលដ្ឋានមួយ​ដែល​មនុស្សទូទៅត្រូវតែយល់ដឹងជាចាំបាច់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដើម្បីក្លាយជាពលរដ្ឋសកម្ម និងការទទួលខុសត្រូវក្នុងសង្គមដ៏ពេញលេញមួយរូប។ គ្មានឡើយការរួចផុតពីទោស ដោយសារមូលហេតុនៃការមិនដឹងពីច្បាប់។

កិច្ចសន្យា គឺជាកិរិយាដែលបុគ្គលពីរនាក់ ឬ ច្រើននាក់ មានឆន្ទៈត្រូវគ្នាព្រមបង្កើត កែប្រែ ឬរំលត់នូវកាតព្វកិច្ច។ ទីនេះ ខ្ញុំសូមចែករំលែកនូវទម្រង់កិច្ចសន្យាមួយចំនួន សម្រាប់ជាប្រយោជន៍ ក្នុងការងារប្រកបអាជីវកម្មនានា ដោយកាត់បន្ថយបានពីទំនាស់ដោយឥតព្រាងទុក។

គម្ពីរព្រះត្រៃ​បិដក គឺជា​ព្រះពុទ្ធវចនៈ​ និងជាគោលគ្រឹះដ៏សំខាន់ក្នុងព្រះពុទ្ធសាសនា។ ចំណែកគម្ពីរផ្សេងទៀត ដូចជា អដ្ឋកថា បករណវិសេស ដីកា មូលដីកា អនុដីកា គន្ថន្តរៈ គណ្ឋិ យោជនា និង សទ្ទាវិសេស ជាដើម ជាគម្ពីរពន្យល់ និងអត្ថសេចក្តីបន្ថែមពីលើព្រះពុទ្ធដីកា។ (បិដកជាភាសាអង់គ្លេស)

ធម៌ ឬ ធម្ម ជាអ្វី​ៗ​ដែលកើត​ឡើង​ក្នុង​លោក​ព្រោះ​មាន​ហេតុ​ជា​បច្ច័យ។ វា​ជា​សេចក្តី​ពិត​ដែល​មិន​អាច​មាន​នរណា​ម្នាក់​ អាចកែ​ប្រែបាន​ឡើយ។ ព្រះសម្មាសម្ពុទ្ធបានចាក់ធ្លុះនូវសេចក្តីពិតទាំងនេះ រួចប្រកាសសម្តែងប្រាប់មនុស្សទេវតា ក៏ឈ្មោះថាជា ព្រះធម៌។ ដូច្នេះព្រះធម៌ គឺជាអ្វីដែលយើងទាំងអស់គ្នា គប្បីសិក្សាឈ្វេងយល់ និងបដិបត្តិក្នងជីវិតប្រចាំថ្ងៃ។

ទស្សនវិជ្ជា ជាកាសិក្សាលើការអប់រំផ្នត់គំនិត ដែលផ្ដោតសំខាន់លើសីលធម៌ និង ឧត្តមគតិ។ ទស្សនវិជា្ជ អាចផ្លាស់ប្តូរមនុស្ស សង្គមជាតិ និងជាមាគាឆ្ពោះទៅរកសន្តិភាពផ្លូវចិត្ត។ នៅក្នុងបណ្តុំនេះ ខ្ញុំបានប្រមូលឯកសារ សៀវភៅទស្សនវិជ្ជាមួយចំនួន អំពីព្រះពុទ្ធសាសនា និងរបស់ទស្សនវិទូជាច្រើនទៀត។

លិខិតបទដ្ឋានគតិយុត្ត ពិតជាសំខាន់ខ្លាំងណាស់ សម្រាប់ការគ្រប់គ្រងសង្គមជាតិ។ នៅក្នុងបណ្ណសារនៃលិខិតបទដ្ឋានគតិយុត្តនេះ ខ្ញុំសូមចែករំលែកឯកសារសំខាន់ៗមួយចំនួន ដូចជាគឺរដ្ឋធម្មនុញ្ញ ព្រះរាជក្រម គោលនយោបាយជាតិ និងសន្ធិសញ្ញា អនុសញ្ញាអន្តរជាតិ កិច្ចព្រមព្រាង ។ល។ និង ល។ល។

នេះជាប្រវត្តិសាស្រ្តខ្មែរ ថតជាសំឡេង។ គោលបំណងនៃការចែករំលែកបន្តរបស់ខ្ញុំ គឺគ្រាន់តែចង់ឱ្យកុលបុត្តធីតាខ្មែរទាំងអស់ បានស្តាប់ និងឈ្វេងយល់នូវប្រវត្តិសាស្រ្តជាតិខ្លួន ដើម្បីអាចរៀនសូត្របាន ពីចំណុចវិជ្ជាមាន និងជៀសឱ្យពីចំណុចអវិជ្ជមាន កាន់តែច្បាស់ប៉ុណ្ណោះ។

សហគមន៍នេសាទតំបន់ឆ្នេរសមុទ្រ បាននឹងកំពុងដើរតួនាទីសំខាន់ ក្នុងការជំរុញការស្តារ អភិរក្ស និងការពារធនធានធម្មជាតិសមុទ្រកម្ពុជា។ បច្ចុប្បន្ន សហគមន៍បានវិវត្ត និងអភិវឌ្ឍខ្លួនជាអ្នកផ្តល់សេវាកម្មទេសចរណ៍ ការកែច្នៃម្ហូបអាហារ ជាដើម។ នៅទីនេះ ខ្ញុំនឹងចែករំលែកនូវប្រវត្តិសហគមន៍ទាំងនោះ។