ប្អូនទី៩៖ ជ័យលាភីលេខ១ផ្នែកនិយាយភាសាអង់គ្លេស

ថ្ងៃនេះគឺជាថ្ងៃល្អមួយ ដែលគ្រួសារខ្ញុំទាំងមូលកំពុងមម៉ាញឹកវិចនំ សង់រោង រៀបចំធ្វើបុណ្យលាបាណន់ និងឆ្លងស្រះ
ទឹកនៅថ្ងៃស្អែកខាងមុននេះ។ ស្រាប់តែបាត់ប្អូនទី៩របស់ខ្ញុំទៅណា១ព្រឹកមិនដឹងសោះ រសៀលបន្តិចលេខមុខមក
ហើយកាន់កាដូអ្វីទេពេញដៃ ពេលសួរទើបដឹងថា គាត់បានប្រលងជាប់ជ័យលាភីលេខ១ ខាងនិយាយភាសាអង់គ្លេស បានល្អ (រង្វាន់ជាបុគ្គល) និងជ័យលាភីលេខ២ខាងក្រុមពិភាក្សាដេញដោយ (រង្វាន់ជាក្រុម)។ ខ្ញុំគិតក្នុងចិត្ត អីយ៉ា..គ្រាន់បើជាងបងវាវៃ..!!!

កម្មវិធីប្រកួតប្រជែងនេះ គឺរៀបចំដោយអង្គការគម្រោងបណ្ណាល័យកម្ពុជា ដែលមានការចូលរួមពីសិស្សវិទ្យាល័យ ជាច្រើនក្នុងខេត្តកំពត ដែលតម្រូវឲ្យមានការជជែកគាំទ្រ និងបដិសេធលើប្រធានបទ «Good English speaker is better benefit than good Chinese speaker»។

និយាយដើមខ្លួនឯងបន្តិចចុះ រឿងរៀនសូត្រនេះ តាំងពីថ្នាក់បឋម ដល់វិទ្យាល័យ មិនដែលស្គាល់សោះ លេខ១ហ្នឹង យ៉ាងខ្លាំងណាស់លេខ២អស់ហើយ ទោះយ៉ាងណាថ្ងៃនេះ ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលប្អូនប្រុសរបស់ខ្ញុំបាន សងសឹកឲ្យបងវាបានសម្រេច។

18197971_1158334080945519_1313688133_n

អ៊ិន តូនី មានអាយុ១៧ឆ្នាំ គឺជាប្អូនទី៩របស់ខ្ញុំ ហើយបច្ចុប្បន្នជាសិស្សរៀនថ្នាក់ទី១១ នៃវិទ្យាល័យអង្គរមាស ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត ដែលសាលានេះមានចំងាយប្រមាណជាជិត១០គីឡូម៉ែត្រពីផ្ទះខ្ញុំ។ ក្រៅពីសិក្សាសាលារដ្ឋ ប្អូនខ្ញុំឆ្លៀតជួយការងារផ្ទះ និងឆ្លៀតបង្រៀនភាសាអង់គ្លេស ភាសាចិនដល់ប្អូនៗ និងក្មេងៗក្នុងភូមិផងដែរ។

ខាងក្រោមនេះជាវិឌីអូនៃការប្រកួត៖


បញ្ចេញមតិ